“កម្ពុជា បញ្ជាក់ការតវ៉ាជាផ្លូវការទៅកាន់ប្រទេសថៃ ចំពោះការបន្តលុកលុយជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ចូលមកក្នុងទឹកដីរបស់កម្ពុជា ដែលជាការរំលោភបំពានទៅលើអធិបតេយ្យភាពកម្ពុជា រំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ មានដូចជា៖

-ការរាយលួសបន្លាហួសពីទីតាំងកាលពីមុនរបស់ខ្លួន ចូលមកទីតាំងដែនអធិបតេយ្យភាពកម្ពុជា នៅភូមិជោគជ័យ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

-ការរុលចូលរបស់ទាហានថៃ មកក្នុងទឹកដីកម្ពុជា នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដោយបានរាយលួសបន្លា និងសំបក់កង់រថយន្ត

-កងទ័ពថៃ បានសាងសង់ស្នាក់ការរបស់ខ្លួនធ្វើពីឈើ នៅភូមិឯកភាព ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

-ជីកលេណដ្ឋានយោធា នៅខាងកើត និងខាងលិច នៅតំបន់ប្រាសាទតាមាន់ធំ ហើយបានប្រើប្រាស់សុនខល្បាត ដែលបំពាក់ទៅដោយប្រព័ន្ធកំណត់ទីតាំង (GPS) នៅប្រាសាទតាក្របី

-ទាហានថៃ បានពង្រីកជម្លោះទៅតំបន់ប្រជាជនស៊ីវិល ដូចជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាជនកម្ពុជាបាត់បង់ទីលំនៅ

-ថៃបន្តសកម្មភាព ដែលផ្ទុយនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុ ព្រមទាំងសេចក្តីថ្លែងការរួមក្នុងកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥”។

(អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥)

You might also like