កិច្ចប្រជុំកំពូលលោក Trump-Putin កំណត់ធ្វើឡើងនៅម៉ោងក្នុងស្រុក ១១ព្រឹក ថ្ងៃសុក្រនេះ នៅរដ្ឋអាឡាស្កា

សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (១៤ សីហា) ថា កិច្ចប្រជុំកំពូលដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាងលោកប្រធានាធិបតីអាមេរិក Donald Trump ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) នៅមូលដ្ឋានយោធាក្នុងទីក្រុង Anchorage ធំបំផុតរបស់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ១៥ សីហា នេះ។
លោក Trump គ្រោងចាកចេញពីសេតវិមាននៅម៉ោង ៦:៤៥ព្រឹក ថ្ងៃសុក្រ ហើយបន្ទាប់ពីជំនួបរួច លោកនឹងចាកចេញពីទីក្រុង Anchorage វិញនៅវេលាម៉ោង ៥:៤៥នាទីល្ងាច (ម៉ោងនៅរដ្ឋអាឡាស្កា នៅថ្ងៃដដែល) ក្រោយមកទៀត លោកនឹងមកដល់សេតវិមានវិញនៅព្រឹកថ្ងៃសៅរ៍បន្ទាប់។
ចំណែកលោក Putin វិញ កំពុងតែនៅតាមផ្លូវរបស់លោកទៅកាន់ជំនួបកំពូលដ៏សំខាន់នេះ យោងតាមសារព័ត៌មានរុស្ស៊ី ខណៈមន្រ្តីជាន់ខ្ពស់របស់រុស្ស៊ីជាច្រើនរូបបានទៅដល់រដ្ឋអាឡាស្កា រួចរាល់ហើយ៕

You might also like