អ្នកកាសែតជាតិ និងអន្តរជាតិ អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅច្រកព្រំដែនបឹងត្រកួន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
អ្នកកាសែតជាតិ និងអន្តរជាតិ អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅច្រកព្រំដែនបឹងត្រកួន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅច្រកព្រំដែនបឹងត្រកួន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។