លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
នំពេញ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ និងអ្នកឧកញ៉ាអ៊ូ ឆាយ និងលោកជំទាវ បានរៀបចំអំណោយម៉ូតូ២០គ្រឿង និង Power Bank ២០០ដុំ ( ២ម៉ឺនវ៉ុល/១ដុំ ) ត្រៀមបញ្ជូនទៅកាន់វរៈនគរបាលជួរមុខប្រចាំទិសភូមិភាគ៤ និងវរកងទ័ព នៃកងពលធំអន្តរាគមន៍លេខ០៣ នៅតំបន់ព្រំដែននៅថ្ងៃស្អែកនេះ ។
លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ និងសប្បុរសជនដែលបានចូលរួម សូមសម្តែងនូវទឹកចិត្តនឹករលឹក និងផ្ញើរក្តីស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារទឹកដីរបស់កងកម្លាំងទាំងអស់ នៅតាមបន្ទាត់ព្រំដែន ។ ត្បិតលោកជំទាវ និងក្រុមគ្រួសារ ក៏ដូចជាបណ្តាសប្បុរសជននានាដែលបានចូលរួមចំណែក មិនបានចូលរួមជាមួយសកម្មភាពពិតនៅក្នុងសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែ ក្នុងនាមជាអ្នកឈរជួរក្រោយ គឺនៅចាំផ្តល់ជាជំនួយនានាជានិច្ចតាមលទ្ធិភាព ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ វីរភាពអង់អាចហានក្លារបស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថា ជានគរបាល ឬយោធានោះឡើយ ។
អំណោយដែលលោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ និងអ្នកឧកញ៉ាអ៊ូ ឆាយ និងលោកជំទាវផ្តល់ជូនរួមមាន ៖ ម៉ូតូ Wave ស៊េរីឆ្នាំ២០២៥ចំនួន១០គ្រឿង , Power Bank ១០០ដុំ , ទឹកសុទ្ធ១ពាន់កេស ជូនទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលប្រចាំទិសភូមិភាគទី៤ ។ និងម៉ូតូ១០គ្រឿងផ្សេងទៀត រួមជាមួយ Power Bank ១០០ដុំ ជូនទៅកាន់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។
អំណោយទាំងអស់ បានរៀបចំរួចជាស្រេច នឹងត្រៀមដឹកជញ្ចូនទៅកាន់ព្រំដែន ដើម្បីប្រគល់ជូនដល់ប្រធានកងអង្គភាពទាំង០២ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ៕



