គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៧៦ចន្លោះគីឡូម៉ែត្តលេខ១៣៦និង១៣៧ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នៅ ថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ នៅផ្លូវ៧៦ចន្លោះគីឡូម៉ែត្តលេខ១៣៦និង១៣៧ ស្ថិតភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ករណីឧបទ្ទវហេតុមួយកើតឡើងរថយន្តបើកបរក្នុងល្បឿនលឿនផ្លូវកោងចុះចំណោតរ៉េចង្កូតទៅបុករបាំងផ្លូវខាងឆ្វេងដៃរួចហើយរ៉េចង្កូតធ្លាក់មកផ្លូវខាងស្តាំករថយន្តម៉ាកHYUNDAI ពណ៍ស ផ្លាកលេខភ្នំពេញ3B 8115 មនុស្សជិះរថយន្តចំនួន០៦នាក់ស្រី០១នាក់ក្នុងកាប៊ីនរថយន្ត០៣នាក់និងក្រោយ០៣នាក់ ៖
១/អ្នកបើកបររថយន្តរត់គេចខ្លួនបាត់
២/អ្នករួមដំណើឈ្មោះមាន ម៉េត ភេទប្រុសអាយុ៥១ឆ្នាំជនជាតខ្មែរ មុខរបរកសិករ អាសយដ្ឋានភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល(រងរបួសស្រាល)
៣/អ្នករួមដំណើរឈ្មោះគីស ភា ភេទប្រុសអាយុ៥៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ អាសយដ្ឋានភូមិស្វាយឧត្តម ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (ស្លាប់)
៤/អ្នករួមដំណើរឈ្មោះ គីស ចន្ធូ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ កសិករ អាសយដ្ឋានភូមិស្វាយឧត្តម ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (ពុំមានរងរបួស)
៥/អ្នករួមដំណើរឈ្មោះ មាន ម៉ឺន ភេទប្រុសអាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ អាសយដ្ឋានភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (រងរបួសស្រាល)
៦/អ្នករួមដំណើរឈ្មោះយឿន ចាន់នី ភេទស្រីអាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ អាសយដ្ឋានភូមិទ្រា ឃុំស្វាយ ស្រុកមេសាង ខេត្តព្រៃវែង (រងរបួសបាក់ស្មងជើងខាងឆ្វេង)
ជនរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សពត្រូវបានកម្លាំងជំនាញយើងធ្វើការពិនិត្យរួចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។
មធ្យោបាយកម្លាំងជំនាញយើងបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
សេចក្តីដូចបានគោរពនិងរាយការណ៍ជូនខាងលើខាងលើសូមលោកឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់និង លោកអភិបាលក្រុងសែនមនោរម្យទទួលជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់៕



