ក្រុមអ្នកសង្កេតការណ៍អន្តរកាល អញ្ជើញពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា អញ្ជើញពិនិត្យតំបន់ជុំវិញប្រាសាទព្រះវិហារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់ ក្រោមការសម្របសម្រួលក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ក្រសួងការពារជាតិ



