កម្ពុជា ផ្ញើសារដាស់តឿនទៅកាន់ភាគីថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង១៣ចំណុច ដែលបានព្រមព្រៀងគ្នា
កម្ពុជាផ្ញើសារដាស់តឿនទៅកាន់ភាគីថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង១៣ចំណុច ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅ ក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) ដោយត្រូវតែផ្សព្វផ្សាយព័ត៌មានពិតៗ មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំភ្លើស នោះឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា ៕



