ទូតបារាំងថ្មី គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងបារាំង និងកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋ ទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជា។
ក្នុងឱកាសខាងលើ លោកទូតបានសម្តែងនូវភាពសប្បាយរីករាយដែលលោកអាចចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា និងបានគូសបញ្ជាក់ សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសបារាំង និង ប្រទេសកម្ពុជា។
សារតាំងគឺជាលិខិតផ្លូវការមួយ ចុះហត្ថលេខាដោយប្រធានាធិបតីសា ធារណៈរដ្ឋបារាំង និងត្រូវថ្វាយ/ប្រគល់ជូនព្រះ/ប្រមុខរដ្ឋនៃរដ្ឋដែលស្ថាន ទូតខ្លួនតាំងនៅ ដែលជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់ឯកអគ្គរដ្ឋទូត៕






