ក្រុងបាងកករងចំហាយគ្រោះរញ្ជួយដី៥,៤វ៉ិចទ័រ ក្នុងជម្រៅ១០គីឡូម៉ែត្រពីមីយ៉ាន់ម៉ា
ថៃ៖ ទីក្រុងក្រុងបាងកកនៅរសៀលថ្ងទី ២១ ខែ សីហា ឆ្នំា២០២៥នេះ បានរងចំហាយគ្រោះរញ្ជួយដី៥,៤វ៉ិចទ័រក្នុងជម្រៅ១០គីឡូម៉ែត្រពីមីយ៉ាន់ម៉ា។ ភ្លាមៗមន្រ្តី នឹងបុគ្គលិកថៃដែលបម្រើការងារតាមអគារខ្ពស់ៗជាច្រើនសម្រុកនាំគ្នាចាកចេញពីអគារខ្លាចបាក់សង្គត់ពីលើ។
យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម ថៃគ្រោះរញ្ជួយដីមួយបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល ២១១ គីឡូម៉ែត្រភាគនិរតីនៃស្រុក Mae Sot ខេត្ត Tak ជាមួយនឹងកម្រិត ៥.៤ រ៉ិចទ័រ និងជម្រៅ ១០ គីឡូម៉ែត្រ។ អាជ្ញាធរបានព្រមានទៀតថា គ្រោះនេះអាចនឹងមាននៅកន្លែងមួយចំនួនទៀត នឹងអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន ៕






