លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំយោធិនារី ចុះទៅកាន់សមរភូមិមុខជាលើកទី៦ ដើម្បីរៀបចំធ្វើបាយសម្លរប្រមាណ១២០០កញ្ចប់ជូនដល់វីរកងទ័ពជួរមុខ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំយោធិនារី ចុះទៅកាន់សមរភូមិមុខជាលើកទី៦ ដើម្បីរៀបចំធ្វើបាយសម្លរប្រមាណ១២០០កញ្ចប់ជូនដល់វីរកងទ័ពជួរមុខ កងពលតូចអន្តរាគមន៍លេខ៧។
ក្នុងឱកាសនោះដែរ ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន លោកជំទាវ ចាយ ច័ន្ទរ៉ានី បាននាំយក៖
-មីគោក ៥០កេស
-មី ១០កេស
-ប្រេងរឹត ២កេស
-កាហ្វេ ៣កេស
-ទឹកសុទ្ធ ៣០កេស+១០យួរ
-ទឹកត្រី ១០យួរ
-កៅអៀក ២០០បន្ទះ
-ថ្នាំដុសធ្មេញ ១កេស
-បារី ១ប៊ិច
-ម៉ាស ២៥០០
-ធូបមុស ២កេស
-Power Bank ៥០ដុំ
-ឆ្នាំងសាក ៥០ដុំ
-នំ៩០០ ១កេស
រួមនិងបាយ សម្លរខត្រី ខសាច់ជ្រូក ស៊ុបគោ ចំនួន១២០០កញ្ចប់។
សូមបញ្ជាក់ថាកន្លងមក លោកជំទាវ ចាយ ច័ន្ទរ៉ានី រួមនិងយោធិននារីកងពល បានធ្វើម្ហូបអាហារ និងយកគ្រឿងឧបភោគ បរិភោគចែកជួន ដល់បងប្អូនវីរៈកងទ័ពជួរមុខបានចំនួន៥ដងមកហើយ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមរបស់សមរភូមិក្រោយគាំទ្រដល់សមរភូមិមុខ សាមគ្គីភាពជាធ្លុងមួយ ឆន្ទៈតែមួយ ស្មារតីតែមួយ រួមគ្នាទប់ទល់ការឈ្លានពានពីសំណាក់បរទេសឈ្លានពាន៕

You might also like