កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ
កាលនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ បានដំណើរការកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នេះ ដោយភាគីទាំងពីរបានឯកភាពដំណើរការកិច្ចប្រជុំមួយផ្នែកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ រយៈពេលពេញ១ថ្ងៃ។
ជាលទ្ធផល កិច្ចប្រជុំក្រុមលេខា បានប្រព្រឹត្តទៅដោយមានការរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ក្រោយពេលជួបប្រជុំពិភាក្សាគ្នា ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំ វិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅថ្ងៃនេះផងដែរ ៕



