ក្មេងទំនើងពីរនាក់ កែឆ្នៃម៉ូតូខុសបច្ចេកទេស ត្រូវបានកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើឃាត់ និងដកហូតម៉ូតូរក្សាទុក ០៣ខែ!
ខេត្តសៀមរាប:កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការល្បាតក្នុងភូមិសាស្ត្រក្រុងសៀមរាប ក៏បានជួបប្រទះនឹងក្មេងទំនើង ចំនួន០២នាក់ កំពុងធ្វើសកម្មភាព ជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស ដោយស៊ីម៉ាំងឮខ្លាំង បង្ករការំខានតាមផ្លូវសាធារណៈ ធ្វើឱ្យខូចសណ្ដាប់ធ្នាប់សង្គម នៅចំណុចស្ពានរោករាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបកាលពី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ ភ្លាមៗនោះកម្លាំងល្បាតកងរាជអាវុធហត្ថក្រុងសៀមរាប ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង០២នាក់នោះ នាំយកមកការិយាល័ជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ០២គ្រឿង រក្សាទុក ០៣ខែ ផងដែរ។
សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសស៊ីម៉ាំងឮខ្លាំងនៅតាមផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕






