បុរសម្នាក់ បើករថយន្តជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាតមុខ នឹងមនុស្ស៤នាក់រងរបួស
ភ្នំពេញ៖រថយន្តមួយគ្រឿងបោះពួយយ៉ាងជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវបណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំនិងមនុស្ស៤នាក់រងរបួស ។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ២១៧ (ចំនុចស្តុបរោងកុនអង្គរ )សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរនិងនារី៣នាក់ បានបេីករថយន្តម៉ាក kia morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CC-9260 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន លុះមកដល់ចំនុចកេីតហេតុ ស្រាប់តែរថយន្តជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់រលំអស់ចំនួនមួយកង់ ចំណែកយរថយន្តខ្ទេចផ្នែកខាងមុខ និងបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ៤នាក់៤ងរបួស។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយនៅពេលក្រោយ ៕



