មន្ត្រីក្រសួងការពារជាតិ ៖ កងទ័ពកម្ពុជាមិនបានចូលក្នុងទឹកដីថៃ និងលួចបង្កប់គ្រាប់មីនដោយសម្ងាត់ដូចបានចោទឡើង ដោយកងទ័ពនិងប្រព័ន្ធផ្សព្វផ្សាយថៃនោះទេ
(ភ្នំពេញ)៖ មន្ត្រីក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កងទ័ពកម្ពុជាមិនបានចូលក្នុងទឹកដីថៃ និងលួចបង្កប់គ្រាប់មីនដោយសម្ងាត់ដូចបានចោទឡើងដោយអ្នកនាំពាក្យកងទ័ពថៃនិងបានចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយថៃនោះទេ។
កងទ័ពកម្ពុជាបាននិងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់គ្នារវាងកម្ពុជាថៃ។



