សុនកនេះ ស្មោះត្រង់ជាងមនុស្សមួយចំនួនទៅទៀត សុខចិត្តស្លាប់ក្នុងភ្នក់ភ្លើងជាមួយម្ចាស់ ទាំងដែលខ្លួនអាចរត់គេចបានយ៉ាងងាយស្រួល

ខេត្តកណ្ដាល៖ ហេតុការណ៍ អគ្គិភ័យមួយ មានសុនខ ១ក្បាល រត់ឆ្លេឆ្លាទៅមកជុំវិញបរិវេនផ្ទះ រហូតដល់ភ្លើងរលត់ ក្រោយមកទើបនគរបាលជំនាញ ពិនិត្យកោសលវិច័យ ក៏ប្រទះឃើញសត្វសុនខ១ក្បាលទៀត ស្លាប់ក្នុងភ្នក់ភ្លើង ក្បែរសាកសពលោកយាយ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង និងបានឆក់យកជីវិតស្ត្រីជាជនពិកាម្នាក់ទៅជាមួយ ដោយសារឆ្លងចរន្តអគ្គិសនី ។ ករណីនេះបានកើតឡើង ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៥ នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ នឹងជាម្ចាស់ផ្ទះ ឈ្មោះឡា មុំ ភេទស្រី អាយុ៧៥ឆ្នាំជាជនពិការ)បានស្លាប់ក្នុងពេលកើតហេតុ។ មានទីលំនៅភូមិ ឃុំ កើតហេតុ មុខរបរ នៅផ្ទះ។ ការខូចខាតរួមមាន៖ ស្លាប់ម្ចាស់ផ្ទះ១នាក់ស្រីដែលជាជនពិការ
-ផ្ទះ0១ខ្នង(ខ្ពស់ធ្វើបេតុងក្រោម ឈើលើ ប្រក់ក្បឿងទំហ៊ុំ ១០ម×១២មឆេះទាំងស្រុង -ម៉ូតូចំនួន០១គ្រឿង -សម្ភារៈផ្ទះបាយ និងសម្លៀកបំពាក់ប្រើប្រាស់លុយកាក់មួយចំនួន(មិនទាន់ដឹងចំនួនច្បាស់លាស់) ។
ក្នុងហេតុការណ៍នេះ កម្លាំងអន្តរាគមន៏ប្រើប្រាស់មធ្យោបាយរថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿងក្នុងនោះ -រថយន្តអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចំនួន០៣គ្រឿង និងរថយន្ត
ពន្លត់អគ្គីភ័យនៃបញ្ជាការដ្ឋានអង្គរក្សចំនួន០១គ្រឿងប្រើប្រាស់ទឹក០៤ស៊ីទែនទើបរលត់ជាស្ថាពរនៅវេលាម៉ោង១២នឹង៣០នាទីថ្ងៃខែឆ្នាំ ដដែល។ មូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

You might also like