គ្រោះរញ្ជួយដីកម្រិត ២.៦រ៉ិចទ័រ វាយប្រហារលើស្រុក Wang Nuea ខេត្ត Lampang ប្រទេសថៃ
(បាងកក)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយមានកម្រិត ២.៦រ៉ិចទ័រ បានវាយប្រហារលើស្រុក Wang Nuea នៃខេត្ត Lampang ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។
គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី ៣គីឡូម៉ែត្រ។ តាមអាជ្ញាធរឃ្លាំមើលគ្រោះរញ្ជួយដីថៃ គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៨៖៣៨នាទីព្រឹក ថ្ងៃទី៣០ ខែសីហានេះ ជាមួយការរាយការណ៍ពីរញ័រតូចៗ ក្នុងខេត្ត Lampang ហើយរំញ័រខ្លាំងបំផុតមានកម្រិតអតិបរមា ២.៦រ៉ិចទ័រ។
មិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ៕



