ឃាត់ខ្លួនក្មេងទំនើងរហស្សនាមវត្តក្នុង(wk)ករណីហិង្សា នៅសួនច្បារខាងមុខសាលាអនុវត្ត
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្រ្កាបឃាត់ខ្លួនក្មេងទំនើង៧នាក់រហស្សនាមវត្តក្នុង(wk)ករណី ហិង្សាដោយចេតនា( យកដុំថ្ម ស្បែកជើង មួកសុវត្ថិភាព) ដេញគប់ និងវាយគ្នាទៅវិញទៅមក ប្រព្រឹត្តនៅចំណុចលើសួនច្បារមុខសាលាអនុវត្ត ផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០២ និង ៣០នាទី ។
ជនសង្ស័យ០៧នាក់ ជាក្រុមក្មេងទំនើងឈ្មោះ វត្តក្នុង (WK)
១-ឈ្មោះ ពិន លីហៃ ភេទ ប្រុស កើតឆ្នាំ២០០៧
២-ឈ្មោះ ឡុង សេដ្ឋកុល ភេទ ប្រុស កើតឆ្នាំ២០០៧
៣-ឈ្មោះ ឈិន វ៉ាន់ឈីវ ភេទ ប្រុស កើតឆ្នាំ២០០៧
៤-ឈ្មោះ សន សុវណ្ណដារ៉ា ភេទ ប្រុស កើតឆ្នាំ២០០៧
៥-ឈ្មោះ លាស់ ពេជ្រ ភេទ ប្រុស កើតឆ្នាំ២០០៧
៦-ឈ្មោះ មិត្ត រដ្ឋា ភេទ ប្រុស កើតឆ្នាំ២០០៧
៧-ឈ្មោះ នៅ សុវណ្ណមករា ភេទ ប្រុស កើតឆ្នាំ២០០៧
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕



