ប្រតិបត្តិការ ស្រាវជ្រាវ រុករក បទល្មើសធនធានធម្មជាតិ ភូមិសាស្ត្រស្រុកវាលវែង!
ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សស្នាក់ការស្ថានីយក្រវាញអូរសោម សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WA) បានចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិ ភូមិសាស្ត្រស្រុកវាលវែង។
ជាលទ្ធផលសង្ខេប ក្រុមការងារបានជួបប្រទះទីតាំងកាត់មូលឈើ១កន្លែង និងបានរុះរើជំរំចោលនៅកន្លែងកើតហេតុចំនួន១ខ្នង។
ចំណែក មន្ត្រីឧទ្យានុរក្សស្នាក់ការរវៀង ចុះល្បាតដល់ទំនប់ទី៣ ភូមិសាស្ត្រស្រុកភ្នំក្រវាញ។ ជាលទ្ធផល ពុំមានបទល្មើសកើតឡើង។
ឯ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរដា បន្តត្រួតពិនិត្យរថយន្តដឹកដី និងរថយន្តចេញចូលទាំងអស់។ ជាលទ្ធផល ពុំមានបទល្មើសកើតឡើង។
ចំណែក ក្រុមមន្ត្រីឧទ្យានុរក្សផ្សេងទៀត បន្តសហការបោះបង្គោលព្រុំអភិរក្សតំបន់ការពារធម្មជាតិ។






