បង្ក្រាប និងរឹបអូសប្រេងម្រះព្រៅភ្នំ ៧ប៊ីដុង ដែលជនល្មើសបង្កប់ក្រោមដីនៅស្រុកវាលវែង

ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះបានចុះប្រតិបត្តិការជីកកកាយដកហូតបាន «ប្រេងម្រះព្រៅភ្នំ» ចំនួន ៧ប៊ីដុង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្មេងឃ្វាលគោដែលធុំក្លិនសង្ស័យ។ចំណុចអូរតាតាក ភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ការរកឃើញ៖ វត្ថុតាងទាំងនេះត្រូវបានជនល្មើសលួចលាក់កប់ក្នុងដីជាយូរមកហើយក្នុងតំបន់ព្រៃស្ងាត់ ដោយសារដឹកជញ្ជូនចេញមិនទាន់។
លទ្ធផលដកហូត៖ សរុបចំនួន ៧ប៊ីដុង (ទម្ងន់ ៩៦គីឡូក្រាម ទាំងសំបក)។ ក្នុងនោះ ៣ប៊ីដុងនៅមានគុណភាពល្អ និង ៤ប៊ីដុងទៀតមានការខូចខាតបែកធ្លាយ។
ប្រតិបត្តិការ ៖ ដឹកនាំដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង សហការជាមួយកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា។ប្រេងប្រភេទនេះត្រូវបានចម្រាញ់ចេញពីដើមម្រះព្រៅភ្នំ ដែលមានសារធាតុសម្រាប់ផលិតគ្រឿងញៀនរហូតដល់ 96-97%។ រាជរដ្ឋាភិបាលកម្ពុជាបានហាមឃាត់ដាច់ខាតរាល់ការផលិត និងចរាចរណ៍ប្រេងប្រភេទនេះ ដើម្បីទប់ស្កាត់ការផលិតគ្រឿងញៀនខុសច្បាប់។
វត្ថុតាងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធីច្បាប់។ ប្រជាពលរដ្ឋ ជាពិសេសក្មួយប្រុសដែលជាក្មេងឃ្វាលគោ ដែលបានផ្ដល់ព័ត៌មានទាន់ហេតុការណ៍ដល់សមត្ថកិច្ច!៕

You might also like