បង្រ្កាប ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន បទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់
បាត់ដំបង ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្រុមទី០២ ស្ថិតនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្រ្តខាងលើបង្រ្កាប ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់:
១.ឈ្មោះណែត វ៉ាន់ភេទ ហៅខ្មៅ ប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន:
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
កម្លាំងជំនាញយើងបាន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕






