កម្លាំងនគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លូនជនជាតិបរទេស២៩នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ Scam Online

កម្លាំងនគរបាលខេត្តពោធិ៍សាត់ ឃាត់ខ្លូនជនជាតិបរទេស២៩នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ Scam Online
កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន២៩នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត កន្លែងដែលកម្លាំងសមត្ថកិច្ចបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធ នឹងបទល្មើស Scam Online។
យោងតាមរបាយការណ៍ដែលភ្នាក់ងារព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានជនជាតិបរទេសមួយចំនួនបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដាក់គោលដៅត្រួតពិនិត្យ និងស្ទាក់ចាប់មុខសញ្ញាទាំងនេះ។
របាយការណ៍បានបន្តថា ក្រោយដាក់គោលដៅស្ទាក់ កម្លាំងនគរបាលបានឃាត់រថយន្តដែលដឹកជនជាតិបរទេសបានចំនួន២៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី និងជនជាតិចិន។ ជាមួយគ្នានេះកម្លាំងនគរបាល ក៏បានឃាត់ខ្លួនជនជាតិបរទេសចំនួន៧នាក់ផ្សេងទៀត ដែលស្នាក់នៅប្រមូលផ្តុំតាមផ្ទះសំណាក់គ្មានឯកសារត្រឹមត្រូវ។
សម្រាប់ជនជាតិបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

You might also like