ម៉ាឡេស៉ី ប្រកាសកាត់បន្ថយការចំណាយឆ្នាំ២០២៦ របស់ក្រសួងមួយចំនួន ចំពោះមុខវិបត្តិសង្រ្គាមអ៉ីរ៉ង់

(គូឡាឡាំពួ)៖ ក្រសួងហិរញ្ញវត្ថុម៉ាឡេស៉ី បានណែនាំដល់ក្រសួង ស្ថាប័ន និងទីភ្នាក់ងាររបស់រដ្ឋទាំងអស់ ឱ្យកាត់បន្ថយកញ្ចប់ថវិកាប្រតិបត្តិការឆ្នាំ២០២៦ ដោយសារតែផលប៉ះពាល់នៃជម្លោះមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាល ចុះថ្ងៃពុធ ថ្ងៃទី២៩ ខែមេសា ក្រសួងហិរញ្ញវត្ថុ ស្នើឱ្យកាត់បន្ថយថវិកាចំនួន ៥.៤ពាន់លានរីងហ្គីត ឬ ១.៣៦ពាន់លានដុល្លារអាមេរិក សម្រាប់ក្រសួងសុខាភិបាល និងក្រសួងអប់រំ។

សេចក្តីណែនាំនោះបញ្ជាក់ថា ការកាត់បន្ថយរួមមាន ផ្អាករៀបចំព្រឹត្តិការណ៍ផ្សេងៗ កំណត់ចំនួនធ្វើដំណើរទៅក្រៅប្រទេស និងកម្មវិធីបណ្តុះបណ្តាល ការសន្សំសំចៃលើសេវាប្រើប្រាស់ បង្កើនប្រសិទ្ធភាពភ្នាក់ងារបម្រុង និងពន្យារពេលរើសមន្រ្តីថ្មី សម្រាប់មុខតំណែងមិនសូវចាំបាច់។ វាជាវិធានការអាទិភាព ដើម្បីសល់ថវិកាសម្រាប់យកទៅផ្តល់ជំនួយ និងប្រាក់ឧបត្ថម្ភ ការពារក្រុមងាយរងគ្រោះ និងវិស័យដែលរងផលប៉ះពាល់ពីវិបត្តិផ្គត់ផ្គង់ថាមពលជាសកល៕

You might also like