សិស្សអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ២៤នាក់ បានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដោយជោគជ័យ នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរក្មួយៗសិស្សអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ២៤នាក់ បានបញ្ចប់ការសិក្សាថ្នាក់ទី១២ ដោយជោគជ័យ នៅប្រទេសឥណ្ឌូនេស៊ី ខណៈសិស្ស ៤នាក់ទៀត នឹងត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែក ២០នាក់ទៀត ត្រូវបាននៅបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ៕
You might also like