នគរបាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទពីជនជាតិបរទេស
ភ្នំពេញ ៖ ត្រឹមរយៈពេលតែ១០ម៉ោង នគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃពីជនជាតិបរទេស ។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣:០០នាទីរសៀល កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃ ពីជនជាតិកូរ៉េ នៅចំណុចផ្លូវ១៥៤ កែង៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៥:៣០នាទីព្រឹក។
ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅខាងក្រោយសាលាបឋមសិក្សានរោត្តម ផ្លូវ១៩ កែង១៤៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រួមមាន៖
១- ឈ្មោះ ចាន់ សំណាង ហៅទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
២- ឈ្មោះ មាស អៀរ៉ុម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញតាមការស្នើសុំ៕






