អភិបាលខេត្តកំពត ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យឱ្យបានហ្មត់ចត់បំផុត ចំពោះមុខទំនិញដែលនាំចូលមកកាន់ទឹកដីខេត្តកំពត

កំពត៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការត្រួតពិនិត្យទំនិញចូលក្នុងភូមិសាស្ត្រខេត្ត។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យកងកម្លាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញនៅតាមបណ្តាច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យឱ្យបានហ្មត់ចត់បំផុត ចំពោះមុខទំនិញដែលនាំចូលមកកាន់ទឹកដីខេត្តកំពត។
ឯកឧត្តមសង្កត់ធ្ងន់ថា ត្រូវដាច់ខាតពិនិត្យឱ្យបានហ្មត់ចត់លើមុខទំនិញ ពិសេសគឺប្រភេទគ្រឿងឧបភោគបរិភោគ ចំណីអាហារ បន្លែ និងផ្លែឈើនាំចូលគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និងចៀសវាងឱ្យបាននូវរាល់ចំណីអាហារទាំងឡាយណាដែលមានផ្ទុកសារធាតុគីមីខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕

You might also like