សូមបងប្អូនកុំបន្ទោសឪពុកម្តាយរបស់ពួកគាត់ គ្មានឪពុកម្តាយណាណែនាំអោយកូន ធ្វើទង្វើដែលសង្គមមិនគាំទ្រ

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នំា២០២៦នេះ សូមបងប្អូនកុំបន្ទោសឪពុកម្តាយរបស់ពួកគាត់ គ្មានឪពុកម្តាយណាណែនាំអោយកូនធ្វើទង្វើដែលសង្គមមិនគាំទ្រនោះទេ ។ ទាំងអ្នកវ៉ៃ ទាំងអ្នកថតត្រូវយកមកធ្វើការងារអប់រំ និងធ្វើការងារសង្គមដើម្បីអោយចងចាំនឹងធ្វើជាពលរដ្ឋល្អ ហើយក៏ជាសារសំរាប់ក្មួយៗស្រីៗផ្សេងទៀតយកពេលទំនេរពីការសិក្សាមកជួយការងារឪពុកម្តាយប្រសើរជាជាងទៅធ្វើជាក្មេងទំនើង ពូមិនលើកលែងអោយជាដាច់ខាតចំពោះទង្វើរបែបនេះដែលកើតមានឡើងក្នុងខេត្តកំពតរបស់យើង ហើយក៏សង្ឃឹមថាឪពុកម្តាយរបស់ក្មួយមិនប្រកាន់ខឹងចំពោះពូ និងសមត្ថកិច្ចរបស់ពូផងដែរ ៕

You might also like