បង្ហាញមុខជនសង្ស័យចំនួន១៩នាក់ ដែលបានប្រព្រឹត្តបទល្មើស ចំនួន០៧ករណីផ្សេងគ្នា
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ !
បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន០៧ករណីផ្សេងគ្នា
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យ១៩នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា ដែលកម្លាំងជំនាញបង្ក្រាបបាន គិតចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើមានការសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដង្កោ
និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ។ ក្នុង០៧ករណីខាងលើ មានបទល្មើសឧក្រិដ្ឋ០៣ករណី ឃាត់ខ្លួនជនសង្ស័យ០៨នាក់ ( ជនជាតិចិន០១នាក់ ) មានសារធាតុញៀន០៤នាក់ និងបទល្មើសមជ្ឈឹម០៤ករណី ឃាត់ខ្លួនជនសង្ស័យ១១នាក់ មានសារធាតុញៀន០៦នាក់ ។
ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






