បុរសម្នាក់ ធ្វេីអត្តឃាតដោយចង.ក សម្លាប់ខ្លួនចោលប្រពន្ធនិងកូន ព្រោះតែវិបត្តិផ្លូវចិត្ត

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តយកក្រម៉ាចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកចោលប្រពន្ធនិងកូនទើបតែកើតបាន១ខែ ដោយបង្កការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់វោមចៅទី២ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

ស្រ្តីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះត្រូវជាប្តីបានផ្លាស់ខោអាវចូលទៅងូតទឹក នៅក្នុងបន្ទប់ទឹកក្រោយមកដោយស្រ្តីជាប្រពន្ធចាំយូរពេកមិនឃើញចេញមកវិញក៏ចូលទៅគោះទ្វារបន្ទប់ទឹកស្រែកហៅ តែបុរសរងគ្រោះមិនឆ្លើយតបក៏សម្រេចច្រានទ្វារចូលទៅស្រាប់តែស្រឡាំងកាំងឃើញប្តីចង.កសម្លាប់ខ្លួនបាត់ទៅហើយ រួចក៏បានទាក់ទងទៅម្ដាយបុរសរងគ្រោះឲ្យមកទីតាំងកើតហេតុ ហើយម្តាយមិនអស់ចិត្តបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យតែអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចក៏បញ្ជូនមកក្បែរបន្ទប់ជួលវិញ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យឲ្យចុះមកពិនិត្យទៅលើសពបន្ត ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញបញ្ជាក់ថាសពពិតជាស្លាប់ដោយចង.កសម្លាប់ខ្លួនមែន រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might also like