រថយន្តធុនធំបុករះលើផ្លូវជាតិលេខ៥ បណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក ដោយរថយន្តធុនធំមួយគ្រឿង បានបើកបុករះ បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់។

ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមសង្គ្រោះបន្ទាន់ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ ខណៈមូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ច។
សូមអ្នកបើកបរទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ៕

You might also like