ក្មេងៗប្រមូលផ្តុំគ្នាស្រែកសំឡេងឡូឡា និងលេងល្បែងឈូសវង់ស៊ីលុយទាំងយប់ បង្កឱ្យប៉ះពាល់រំខានដល់ប្រជាពលរដ្ឋ នៅចំណុចភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១
ភ្នំពេញ ៖ បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម មានក្មេងៗប្រមូលផ្តុំគ្នាស្រែកសំឡេងឡូឡា និងលេងល្បែងឈូសវង់ស៊ីលុយទាំងយប់ បង្កឱ្យប៉ះពាល់រំខានដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ នៅចំណុចភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ រួចមក។
នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអាជ្ញាធរខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជាលទ្ធផលបានដកហូតម៉ូតូចំនួន ០៤គ្រឿង និងបាននាំខ្លួនក្មេងៗចំនួន១២នាក់ ដែលបានប្រមូលផ្តុំគ្នាមកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសួរនាំ។
យោងតាមចម្លើយសារភាពរបស់ក្មេងៗខាងលើ ពិតជាបានប្រមូលផ្តុំគ្នាស្រែកសំឡេងឡូឡា និងលេងឈួសភ្នាល់ដាក់លុយប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ និងធានាពីអាណាព្យបាលដើម្បីនាំយកពួកគេទៅអប់រំបន្ត រួចសមត្ថកិច្ចបានអនុញ្ញាតឱ្យក្មេងៗខាងលើត្រឡប់ទៅផ្ទះវិញ៕






