ព័ត៌មានលំអិត! គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅក្រុងស្វាយរៀង បណ្ដាលឲ្យស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៣៧នាក់

(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តដឹកកម្មករ បើកគេចរថយន្តទេសចរណ៍ដែលបុកម៉ូតូ ក្រឡាប់ចាក់កម្មករពេញផ្លូវ បណ្ដាលឲ្យមានមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ ស្រាល៣៧នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦៖២៦នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យស្លាប់៥ ស្រី២នាក់ និងរបួសសរុប៣៧នាក់ ស្រី២៦នាក់។ ក្នុងនោះរបួសធ្ងន់៦នាក់ ស្រី៤នាក់, របួសស្រាល៣១នាក់ ស្រី២០នាក់។
អ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងសពរក្សាទុកនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕

You might also like