សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿង ក្នុងការប្រកួតនៅម៉ាឡេស៊ី
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចូលរួមអបអរសាទរ ក្រុមជម្រើសជាតិយុវជន កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលបានឈ្នះមេដាយ ១៦គ្រឿង (មេដាយមាស១៥ មេដាយប្រាក់១) ក្នុងព្រឹត្តិការណ៍ The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 នៅទីក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី។
កីឡាករដែលឈ្នះមេដាយរួមមាន៖
– កីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface
– កីឡាការិនី លឹម សុខគន្ធពណ៌ ទទួលបានមេដាយមាស 2គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins
– កីឡាករ លឹម សុខវារៈស័ក្កិ ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m, 100m Bi-Fins & 50m,100m Surface
– កីឡាករ លឹម នរវិទូ ទទួលបានមេដាយមាស 4គ្រឿង លើវិញ្ញាសា 50m AP & 50m Bi-Fins & 50m, 100m Surface និងមេដាយប្រាក់ 1គ្រឿង លើវិញ្ញាសា 100m Bi-Fins
– កីឡាករ លឹម សុខវារៈស័ក្កិ, កីឡាករ លឹម នរវិទូ, កីឡាការិនី លឹម សុគន្ធពណ៌ និងកីឡាការិនី ហួន ទិត្យដាលីន ទទួលបានមេដាយមាស 1គ្រឿង លើវិញ្ញាសា 4x50m Mixed SB Relay






