ជនសង្ស័យសរុប ចំនួន០៧នាក់ សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបាន ០២ករណីផ្សេងគ្នា
ខេត្តព្រះសីហនុ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញ ផែនការងារព្រហ្មទណ្ឌ បានចុះបង្រ្កាប បានករណីចំនួន០២ រួមមាន ជនសង្ស័យចំនួនសរុប០៧នាក់÷
១- ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើដាវ, កាំបិត និងដងឆត្រ វាយកាប់បំផ្លាញម៉ូតូ កើតឡើងកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ នៅចំណុចក្រោយធនាគារ ABA ក្នុងតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បិតត្រាំង ក្រុង-ខេត្តកំពង់សោម ។ សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៦នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន : ដាវ ,កាំបិត និងផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ! ។
២- ករណីអំពើលួចមានស្ថានទម្ងន់ទោស ,លួចម៉ូតូដោយកាច់សោក.កើតឡើងនៅសង្កាត់លេខ១ ក្រុង- ខេត្តព្រះសីហនុ ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ និងដកហូតម៉ូតូពាក់ព័ន្ធ រួមទាំងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួច ។ ដោយឡែកម៉ូតូ ០១គ្រឿង ដោយមានការអនុញ្ញាតពី អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សមត្ថកិច្ច បានប្រគល់ជូនម្ចាស់ដើមវិញ ! ។
ជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាងត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការបន្តទៅតុលាការតាមនីតិវិធីច្បាប់ ៕






