បង្ក្រាបបទល្មើស Online Scams មួយកន្លែងនៅខណ្ឌ៧មករា ឃាត់ចិនតៃវ៉ាន់៦នាក់ និងដកហូតសម្ភារមួយចំនួន
(ភ្នំពេញ)៖ បង្ក្រាបបទល្មើស Online Scams មួយកន្លែង នៅទីតាំងផ្ទះលេខ៦ ផ្លូវ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់បានចិនតៃវ៉ាន់ចំនួន៦នាក់ និងដកហូតសម្ភារមួយចំនួន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្ដិការនេះ ដឹកនាំក្រុមការងារចម្រុះ ដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា, វរសេនីយ៍ឯក ជុន ប៊ុននណាន អធិការ និងលោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការ ដោយបានការសម្របសម្រួលផ្លូវច្បាប់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លទ្ធផលត្រួតពិនិត្យទីតាំង៖ មនុស្សសរុប ចំនួន៦នាក់ ស្រី០១នាក់ ជនជាតិចិនតៃវ៉ាន់ សម្ភារៈមានដូចជា៖ ទូរស័ព្ទដៃបម្រើការងារ ចំនួន៤គ្រឿង, all in one ១គ្រឿង, monitor ៩គ្រឿង និងធុង CPU 4។
ជនសង្ស័យខាងលើ ប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសឆបោក online Scames ក្រោមរូបភាពបង្កើត Website លក់ឥវ៉ាន់ក្លែងក្លាយ តាមរយៈការបើកហាងទីផ្សារក្លែងក្លាយ មានគោលដៅទៅតៃវ៉ាន់ និងប្រទេសចិន៕






