បង្ក្រាបជាបន្តបន្ទាប់ នៅចំណុចមណ្ឌល០៥ មណ្ឌល០៦ កាស៊ីណូ(កញ្ចក់ខ្មៅ) ផ្លូវប្រឡាយចិន និងបុរីធីធី ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល សង្កាត់អូរជ្រៅ និងសង្កាត់និមិត្ត
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត!
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងសកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមចំណុចមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបជាបន្តបន្ទាប់ នៅចំណុចមណ្ឌល០៥ មណ្ឌល០៦ កាស៊ីណូ(កញ្ចក់ខ្មៅ) ផ្លូវប្រឡាយចិន និងបុរីធីធី ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល សង្កាត់អូរជ្រៅ និងសង្កាត់និមិត្ត។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៩នាក់ ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិថៃ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
មានឈ្មោះដូចខាងក្រោម៖
១. ប៊ូ ប៊ុននី ភេទប្រុស អាយុ២៣ឆ្នាំ
២. ឆន ពិសី ភេទប្រុស អាយុ២៤ឆ្នាំ
៣. ស៊ីវ ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ
៤. ឆាត ប៊ុនរ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ
៥. ណេត ចាន់ណាន ភេទប្រុស អាយុ១៩ឆ្នាំ
៦. យ៉ែម ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ
៧. ជា ដា ភេទប្រុស អាយុ២១ឆ្នាំ
៨. សាន ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ
៩. ចាន់ ឌឿន ភេទប្រុស អាយុ២៤ឆ្នាំ
១០. ជឹម មីនា ភេទប្រុស អាយុ២៨ឆ្នាំ
១១. ប្រុស ឃួន ភេទប្រុស អាយុ១៨ឆ្នាំ
១២. រស់ សិលា ភេទប្រុស អាយុ៤៥ឆ្នាំ
១៣. ឈៀង រស់ថាត់ ភេទប្រុស អាយុ១៦ឆ្នាំ
១៤. សំ ឈុនលេង ភេទប្រុស អាយុ២៧ឆ្នាំ
១៥. សុធិមុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ
១៦. ស៊ុន ប៊ុនរ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ
១៧. គង់ ប៊ុនណាវី ភេទស្រី អាយុ៣៩ឆ្នាំ
១៨. ណយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិថៃ
១៩. ឆន និមល ភេទប្រុស អាយុ៣១ឆ្នាំ
សរុបជនសង្ស័យដែលបានឃាត់ខ្លួនចំនួន ១៩នាក់ ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិថៃ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនជាច្រើនកូនថង់តូច ថ្នាំគ្រាប់ប្រភេទ WY និងថ្នាំញៀនជាច្រើនប្រភេទផ្សេងទៀត ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន ដូចជា ដបកែច្នៃ បំពង់កែវ ជញ្ជីងថ្លឹង ថង់កិបមាត់ និងទូរស័ព្ទដៃមួយចំនួន។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទាំងអស់មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ដែលលទ្ធផលភាគច្រើនវិជ្ជមាន(+ )។ ជនសង្ស័យខ្លះបានសារភាពថា សារធាតុញៀន និងវត្ថុតាងដែលដកហូតបាន គឺជារបស់ខ្លួនពិតប្រាកដ។
ជំនាញកំពុងស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងអស់ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។






