ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បំភ្លឺព័ត៌មាននឹងករណីថាបាត់ក្មេងប្រុសចំនួន០២នាក់
ខេត្តបាត់ដំបង÷ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន បានអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាប ថា បន្ទាប់ពីទទួលបាននូវព័ត៌ មានទាក់ទងនឹងករណីថាបាត់ក្មេងប្រុសចំនួន០២នាក់ដែលអ្នកប្រើប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយ ក៏ដូចទទួលបាននូវព័ត៌មានពីអាណា ព្យាបាលរបស់ពួកគេទាំងពីរថាចាប់ តាំងពីថ្ងៃទី ១៤ខែ ឧសភា ឆ្នាំ២០២៦ មកបន្ទាប់ពីពួកគេចេញទៅរកឃ្មុំ ក្នុងមូលដ្ឋាន មិនឃើញវិលត្រឡប់មកវិញ គាត់បារម្ភពីសុវត្ថិភាពក៏រាយការណ៍រឿងនេះមកសមត្ថកិច្ច ។
ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង សមត្ថកិច្ចនគរបាលស្រុកសំពៅលូន សហការស្រាវជ្រាវចំពោះករណីនេះដោយសហការជាមួយសមត្ថកិច្ចស្រុកមានភូមិសាស្រ្តជិតគ្នា។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលស្រុកសំពៅ លូនបានសហការស្វែងរកក្មេងទាំងពីរនាក់នោះឃើញហើយគឺឈ្មោះ សុះ តុង អាយុ ១៥ ឆ្នាំនិងឈ្មោះ ជិន ហ្វូអាយុ ១១ ឆ្នាំទាំងពីរនាក់មានទីលំនៅភូមិអូរប្រហ៊ូត ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនលោកវរសេនីយ៍ទោ ទឹម វិឆ័យ បានបញ្ជាក់ថា គេទាំងពីរនាក់បានចាក ចេញពីផ្ទះដើរទៅរកឃ្មុំពីថ្ងៃរហូតដល់យប់មិនបានចូលផ្ទះវិញទេ ហើយភ័យ ខ្លាចឳពុកនិងពូស្តីបន្ទោសក៏នាំគ្នា ធ្វើដំណើររហូតដល់មូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្នាក់នៅជាមួយឈ្មោះឈ្មោះ អឹម សម្បត្តិ ភេទប្រុស អាយុ ៤៨ ឆ្នាំជាអ្នកដែលពួកគេធ្លាប់ ស្គាល់ពីមុនមក រួចសុំស្នាក់ជាមួយ នៅភូមិបាល័ង្គឃុំតាគង់ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដោយមិនបានផ្តល់ដំណឹងមកអ្នកផ្ទះគេបានដឹងនោះទេ ។
ពេលនេះសមត្ថកិច្ចនគរបាលបាននាំ ក្មេងប្រុសទាំងពីរប្រគល់ជូនទៅក្រុមគ្រួសាររបស់គាត់វិញហើយ ដូច្នេះសូមសាធារណជនជ្រាបជាព័ត៌មាននិងសូមកុំមានការភាន់ច្រឡំចំពោះករណីផ្សេង សូមអរគុណ៕






