ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធី «ដាស់ស្មារតីជាតិ Day of Reckoning» នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីពិធី «ដាស់ស្មារតីជាតិ Day of Reckoning» នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

កម្មវិធីនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងតថភាពប្រវត្តិសាស្ត្រ ផ្សព្វផ្សាយឱ្យសាធារណជន និងយុវជនជំនាន់ក្រោយបានដឹង និងចងចាំនូវមេរៀន និងបទពិសោធន៍ឈឺចាប់ដែលកម្ពុជាបានឆ្លងកាត់ ជាពិសេសសង្គ្រាមដែលបានកើតឡើងរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២៥ ដែលជាសង្គ្រាមកម្ពុជាមិនបានជ្រើសរើស។

«ដាស់ស្មារតីជាតិ» ក្រើនរំឭកយើងទាំងអស់គ្នាឱ្យចងចាំជានិច្ចថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់នេះ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ។

You might also like