សកម្មភាពមនុស្សធម៌ រដ្ឋបាលខណ្ឌជ្រោយចង្វារ និងការយកចិត្តទុកដាក់ដល់គ្រួសារកងទ័ព និងជនភៀសសឹក
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក លីម សុភា អភិបាលខណ្ឌ បានអមដំណើរ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះសំណេះសំណាល និងនាំយកអំណោយ និងថវិកាមួយចំនួន ចែកជូនដល់គ្រួសារកងទ័ព និងគ្រួសារជនភៀសសឹក ដើម្បីជាការលើកទឹកចិត្ត និងចែករំលែកក្តីស្រឡាញ់ក្នុងសង្គម។






