សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីក្មេងទំនេីង (បង្កហិង្សាវាយទៅវាយមក)
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីក្មេងទំនេីង (បង្កហិង្សាវាយទៅវាយមក)។
-កើតហេតុនៅវេលាម៉ោង០៣និង៥០នាទី យប់អធ្រាត្រ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុច ខាងមុខការ៉ាសាំង PTT ផ្លូវ៣៧១ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឃាត់ខ្លួននៅវេលាម៉ោង០៥និង៣០ថ្ងៃទីព្រឹក២៩ខែឧសភា២០២៦ នៅចំណុច ផ្លូវប្រឡាយភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ក្រុមទី១
១-ឈ្មោះ អាហ្វា ភក្ដី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្លិប ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
២- ឈ្មោះ នា រតី ភេទស្រី អាយុ២៤ឆ្នាំ មុខរបររត់តុ ស្នាក់ផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ខាន់ ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ មុខរបរសាឡន ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
-ក្រុមទី២
១-ឈ្មោះ ថៃ ម៉ៃវិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ សេង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់ផ្ទះជួល សង្កាត់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្មេងទំនើងទាំងពីរក្រុម កំពុងតែធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕






