គ្រួសារក្រីក្រ ៣គ្រួសារ នៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានទទួលអំណោយមនុស្សធម៌ ពីអនុសាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង
អនុសាខា កក្រក ក្រុងព្រៃវែង ៖នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ចន វៃ ប្រធានគណៈកម្មាធិការអនុសាសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកនាំសហការី រួមជាមួយក្រុមកាកបាទក្រហមសង្កាត់ អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារក្រីក្រចំនួន ៣គ្រួសារ នៅភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ លោកប្រធាន គណៈកម្មាធិការអនុសាខាក្រុង បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល” ។
សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ២៥គ.ក ធុងចំរោះទឹក ១ ចង្រ្គានសន្សំសំចៃ១ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១កេស។






