ពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំមន្ទីរព័ត៌មាន និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ អញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ៖ «យើងជាយុវជនចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី។






