ឧត្តមសេនីយ៍ត្រី ស សេរីវាសនា ផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំ ដល់កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams នៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ស សេរីវាសនា នាយរងប៉ុស្តិ៍ ដឹកនាំកម្លាំង នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីគោរពទង់ជាតិរួច លោកឧត្តមសេនីយ៍ត្រី ស សេរីវាសនា បានមានប្រសាសន៍ ណែនាំការងារជំនាញ ផ្សព្វផ្សាយប្រកាសថ្មី ស្តីពីបទវិន័យនគរបាលជាតិកម្ពុជាលេខ៨៧៣ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តការងារ (Cambodia e Arrival)ចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ស សេរីវាសនា សូមឱ្យកម្លាំងមន្ត្រីទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការពិនិត្យ ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (Smart gate) ឱ្យដំណើរដោយរលូន។
លោកឧត្តមសេនីយ៍ត្រី ស សេរីវាសនា នាយរងប៉ុស្តិ៍ ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមតិណែនាំរបស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ជូនដល់កម្លាំងក្រោមឱវាទរបស់ប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ៖
-កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams នៅប្រទេសកម្ពុជា និងចូលរួមសហការបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams
-ការរៀបចំបែបបទលើលិខិតបទដ្ឋាននានា ដែលឆ្លងកាត់ច្រកទ្វារ គ្រប់គ្រង និងកត់ត្រាទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា
-ចូលរួមអនុវត្តតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល
-សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅច្រកទ្វារ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទឆ្លងកាត់តាមច្រកទ្វារ
-សម្រួលបែបបទចេញ-ចូល និងផ្តល់សេវាកម្មឱ្យឆាប់រហ័សជូនភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយស្នាមញញឹម រួសរាយ រាក់ទាក់ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ
-ការយកចិត្តទុកដាក់លើការងារជំនាញឱ្យបានត្រឹមត្រូវ និងសហការគ្រប់អង្គភាព ស្ថាប័ន អង្គការ និងស្ថានទូតពាក់ព័ន្ធនានា ៕

You might also like