នៅខ្វះលុយ ១.៤លានដុល្លារទៀត ដែលប្រជាជនលក់ដីញើសឈាមស្របច្បាប់ អោយលោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ ឈរឈ្មោះប្រមូលទិញដីពីប្រជាពលរដ្ឋ ជូនអ្នកឧកញ៉ា, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយអោយមិនទាន់គ្រប់ !!!

(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន២៦គ្រួសារ រស់នៅភូមិរទាំងត្បូង ឃុំភូមិត្បូង ស្រុកកៀនស្វាយ ខេត្ត កណ្តាល បានអំពាវនាវថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយលើ ការ លក់ដីជូនអ្នកឧកញ៉ាវិនិយោគសង់លំនៅឋានមួយរូប តាមរយៈលោក ស៊ុម ធន អភិបាល រង ស្រុកកៀនស្វាយ ខេត្តកណ្តាល តែមិនទទួលបានលុយគ្រប់តាមតម្លៃដី ខណៈប្លង់ដីត្រូវបាន កាត់ ជូន អ្នកឧកញ៉ារួចរាល់ហើយ។
អ្នកស្រី ឆូ វ៉ាន់នឿន តំណាងឱ្យប្រជាពលរដ្ឋទាំង២៦គ្រួសារ បានរៀបរាប់ថា ប្រជាពលរដ្ឋទាំង ២៦ គ្រួសារ ដែលមានដីស្មើនឹង៣៣ក្បាលដី បានព្រមព្រៀងលក់ដីជូនអ្នកឧកញ៉ារកស៊ីសង់ លំនៅ ឋាន តាមរយៈលោក ស៊ុម ធន កាលពីឆ្នាំ២០២៤។ អ្នកស្រី បានបន្តថា ការលក់ដីនេះ បាន ព្រម ព្រៀង គេបង់ប្រាក់ជា៣ដំណាក់កាល ហើយកន្លងមកប្រជាពលរដ្ឋទទួលបានលុយ សរុប ១ ២៥៩ ៦០០ដុល្លាររួចហើយ ប្រាក់ដែលនៅសល់មានចំនួន ១ ៣៧៤ ៥៩៤ដុល្លារ។
អ្នកស្រី ឆូ វ៉ាន់នឿន បានបញ្ជាក់ថា មកដល់ពេលបនេះ ប្រជាពលរដ្ឋបានធ្វើប្លង់ផ្ទេរទៅឈ្មោះ អ្នក ឧកញ៉ា ដែលជាអ្នកទិញរួចហើយ នៅរង់ចាំតែការបង់លុយបង្គ្រប់ គឺប្រជាពលរដ្ឋនឹង ប្រគល់ ប្លង់ ជូន ទៅអ្នកឧកញ៉ា។
ពាក់ព័ន្ធនឹងបញ្ហានៃការបង់លុយនេះ ប្រជាពលរដ្ឋ និងលោក ស៊ុម ធន ធ្លាប់បានទៅដោះស្រាយ គ្នានៅសាលាខេត្តកណ្តាល។ តាមរយៈការដោះស្រាយនោះ លោក ស៊ុម ធន បានសន្យា ដោះ ស្រាយ តែមិនបានដោះស្រាយតាមកាលបរិច្ឆេទ ដែលបានដោះស្រាយនោះឡើយ។
អ្នកស្រី ឆូ វ៉ាន់នឿន បានអំពាវនាវទៅអ្នកឧកញ៉ា ដែល ជា អ្នកទទួលទិញដីរបស់គាត់ឱ្យយក លុយបង់បង្គ្រប់ជូនពួកគាត់ បើមិនដូច្នោះគាត់នឹងយកដីវិញ មិនព្រមលក់ឱ្យនោះឡើយ៕

You might also like