នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចបុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ
ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ០៣:៣០នាទីទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស ( វា ..;យទៅលើជនរងគ្រោះ និងតបតជាមួយសមត្ថកិច្ច) នៅចំណុច បុរីសូនី សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០២:៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។
ជនសង្ស័យចំនួន១០នាក់រួមមាន៖
១-ឈ្មោះនី ឆាយតិច ហៅ អាពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ
២-ឈ្មោះ គីម ចន្ទ័ដេវិដ ហៅ អាវិត ភេទប្រុស អាយុ ១៨ឆ្នាំ
៣-ឈ្មោះ សឺង ពុទ្ធិវង្ស ហៅ អាវង្ស ភេទប្រុស អាយុ១៨ឆ្នាំ
៤-ឈ្មោះសឿន សាវុធ ហៅ អាវុធ ភេទប្រុស អាយុ ១៨ឆ្នាំ
៥- ឈ្មោះ ហេង ប៉េងហ៊ា ហៅ អាប៉េងហ៊ា ភេទប្រុស អាយុ ១៦ឆ្នាំ
៦- ឈ្មោះ កែវ ស៊ូផេង ហៅ អាផេង ភេទប្រុស អាយុ ១៦ឆ្នាំ
៧- ឈ្មោះ រ៉ុន រតនៈ ហៅ អាមិញ ភេទប្រុស អាយុ ១៦ ឆ្នាំ
៨- ឈ្មោះ រ៉ុន វេហា ហៅ អាយូ ភេទប្រុសអាយុ ១៦ ឆ្នាំ
៩- ឈ្មោះ យ៉ុន យ៉ុងអុី ហៅ អាយ៉ុង ភេទប្រុសអាយុ ១៦ឆ្នាំ
១០-ឈ្មោះ រ៊ី ប៊ុនណារ៉េន ហៅរ៉ែន ភេទប្រុស អាយុ១៦ឆ្នាំ
វត្ថុតាងចាប់យក: ដងឆត្រ័ធ្វើសកម្មភាព ៣ដើម, ដែកទីបជ្រុង ចំនួន១ជ្រុង។
ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






