AVATAR X ប្រេនកូនខ្មែរ ត្រៀមបង្កើតរោងចក្រតំឡើង និងបង្គុំម៉ូតូនៅតំបន់អភិវឌ្ឍន៍ពិសេស 9NG !!!

កឧកញ៉ា ស្រី ចាន់ថន និងក្រុមការងារ បាននិងកំពុងរៀបចំគម្រោង AVATAR X ដែលជាប្រេនកូនខ្មែរ ក្នុងវិស័យទោចក្រយានយន្ត ដោយមានគោលដៅនាំយកបច្ចេកវិទ្យា គុណភាព និងស្តង់ដារអន្តរជាតិ មកតំឡើង និងបង្គុំដោយផ្ទាល់លើទឹកដីកម្ពុជា។
គម្រោងរោងចក្រតំឡើង និងបង្គុំម៉ូតូ AVATAR X កំពុងរៀបចំសាងសង់នៅតំបន់អភិវឌ្ឍន៍ពិសេស 9NG ដែលជាផ្នែកមួយនៃចក្ខុវិស័យក្នុងការបង្កើតមោទនភាពថ្មី សម្រាប់វិស័យទោចក្រយានយន្តកម្ពុជា។

AVATAR X មិនត្រឹមតែជាប្រេនផលិតផលប៉ុណ្ណោះទេ ប៉ុន្តែមានទស្សនៈវិស័យក្នុងការលើកស្ទួយសមត្ថភាពកូនខ្មែរ បង្កើតឱកាសការងារ និងជំរុញការចូលរួមរបស់អ្នកផ្គត់ផ្គង់ក្នុងស្រុកនាពេលអនាគត។

AVATAR X
ប្រេនខ្មែរ ស្តង់ដារបច្ចេកវិទ្យាអន្តរជាតិ។

You might also like