សម្តេចមហាបវរធិបតី បន្តក្រើនរំលឹកដល់សមត្ថកិច្ច បង្ក្រាបការឆបោកស្កេមមិនដកដៃជាដាច់ខាត
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា យុទ្ធនាការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានធំគួរឱ្យកត់សម្គាល់។
បើទោះបីជាយ៉ាងណា សម្តេចមហាបវរធិបតី បានក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត។
សម្ដេចមហាបវរធិបតី បានចាត់ទុកការជីករំលើងឫសគល់បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់ឱ្យស្អាត ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ៕






