ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះ)
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកន្ត្រៃចាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសកែងដៃផ្នែកខាងឆ្វេង ,ចង្កេះផ្នែកខាងឆ្វេង និងពកក្បាលផ្នែកខាងឆ្វេង) ឃាត់ខ្លួននិងប្រព្រឹត្តបទល្មើសនៅចំណុចផ្លូវលេខ២៨៧ ក្រុមទី៨៤ ភូមិ២០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០:២០នាទីយប់ ។
*ជនសង្ស័យ:
-ឈ្មោះ ផល ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
(វិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម)
*វត្ថុតាងចាប់យកមាន៖
-កន្ត្រៃចំនួន០១ (ជារបស់ជនជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះនៅពេលកើតហេតុ)
*ស្លាកស្នាមរបួសរបស់ជនរងគ្រោះមាន ៖
-រងរបួសកែងដៃផ្នែកខាងឆ្វេង ,ចង្កេះផ្នែកខាងឆ្វេង និងរងរបួសពកក្បាលផ្នែកខាងឆ្វេង(ដោយសារជនសង្ស័យឈ្មោះ ផល ផល្លា (ប្រើកន្រ្តៃចាក់នៅពេលកើតហេតុ) ។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។






