បុរសម្នាក់ បើករថយន្តមួយគ្រឿង បុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងឈប់ចាំភ្លើងស្តុបពីក្រោយ បណ្តាលឲ្យរងការខូចខាត សំណាងល្អមិនមានអ្នករងរបួស
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តម៉ាកMazda បុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងឈប់ចាំភ្លើងស្តុបពីក្រោយបណ្តាលឲ្យរងការខូចខាតសំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងនៅ យប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញមានម៉ូតូកង់បីខ្មែរ១គ្រឿងកំពុងឈប់រងចាំភ្លើងស្តុបខណៈនោះ ក៏ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកMazda ពណ៌សពាក់ស្លាកលេខរដ្ឋ 20-2-5777 បានរេចង្កូតបុកពីក្រោយបណ្តាលឲ្យរងការខូចខាតតែម្តង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕






