សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធឆ្កឹះសោទ្វារបន្ទប់ជួលចូលលួចទ្រព្យសម្បត្តិ
ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១បានឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដានេះថាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ១២៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានករណីលួចមានស្ថានទម្ងន់ទោស ឆ្កឹះសោទ្វារបន្ទប់ជួលចូលលួចទ្រព្យ សម្បត្តិ បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់។
ជនសង្ស័យឈ្មោះ ផុន លីនដា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១០២ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារ:បាត់បង់រួមមាន÷លុយចំនួន៣៣០ដុល្លារ និងចិញ្ជៀនមាសចំនួន០២វង់។ វត្ថុតាងចាប់យក៖ ទុណឺវីសចំនួន១ដើម ជារបស់ជនសង្ស័យយកធ្វើសកម្មភាព, កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ជារបស់ជនសង្ស័យ។
សម្ភារៈដកហូត៖ ចិញ្ជៀនផ្លាកទីន១វង់ , ខ្សែកផ្លាកទីនចំនួន១ខ្សែ។
ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕






