បុរសម្នាក់ជិះម៉ូតូបញ្ច្រាសត្រូវម៉ូតូមួយគ្រឿងទៀតបុក រងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតដែលជិះបញ្ច្រាសទិសដៅចរាចរណ៍។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១២និង០២នាទីរំលងអាធ្រា្រត ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឌី វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសបាក់ម្រាមដៃកណ្តាលខាងឆ្វេង និងរងរបួសបាក់ធ្មេញ មានអាសយដ្ឋាននៅ ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍បណ្តាលឲ្យបុកគ្នាពេញទំហឹង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

You might also like